អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនដល់មន្ត្រីជាប់កិច្ចសន្យាបម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង និងក្រុមកងកម្លាំងប្រចាំការគោលដៅសាលាខេត្តបាត់ដំបង - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, November 1, 2021

អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនដល់មន្ត្រីជាប់កិច្ចសន្យាបម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង និងក្រុមកងកម្លាំងប្រចាំការគោលដៅសាលាខេត្តបាត់ដំបង

ព្រឹកថ្ងៃអាទិត្យទី៣១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ចែកជូនដល់មន្ត្រីជាប់កិច្ចសន្យាបម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង និងក្រុមកងកម្លាំងប្រចាំការគោលដៅសាលាខេត្តបាត់ដំបង នៅបរិវេណសាលាខេត្តបាត់ដំបង។


ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើឱ្យបងប្អូនដែលជាមន្ត្រីកិច្ចសន្យា បម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង បន្តខិតខំបំពេញការងារបន្តទៅទៀត ហើយត្រូវថែរក្សាអនាម័យសុខភាពឱ្យខ្ជាប់ខ្ជួន ជាពិសេសត្រូវអនុវត្តអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ គឺ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល។ 


អំណោយដែលទទួលបានរួមមាន ៖

-អង្ករ ចំនួន ៥០គីឡីក្រាម

-មី ចំនួន ០២កេស 

-ទឹកបរិសុទ្ធ ចំនួន ០២កេស 

-ត្រីខ ០១យួរ

-ទឹកសុីអុីវ ចំនួន ០១យួរ

-ទឹកត្រី ចំនួន ០១យួរ

-ម៉ាស់ ចំនួន ០៣ប្រអប់ 

-ថវិកា ចំនួន ៥០,០០០ រៀល៕





 

No comments:

Post a Comment

Pages