ស្រ្តីចងការប្រាក់ម្នាក់បានឈ្លោះប្រកែកគ្នាជាមួយនឹងកូនបំណុលក៍យកជើងធាក់ចំពោះបណ្ដាលឱ្យជនរងគ្រោះចុករហូតដល់ស្លា ប់បាត់បង់ជីវិត... - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, October 27, 2021

ស្រ្តីចងការប្រាក់ម្នាក់បានឈ្លោះប្រកែកគ្នាជាមួយនឹងកូនបំណុលក៍យកជើងធាក់ចំពោះបណ្ដាលឱ្យជនរងគ្រោះចុករហូតដល់ស្លា ប់បាត់បង់ជីវិត...

ភ្នំពេញ÷ស្ត្រីម្នាក់ដែលគេស្គាល់ថាគាត់ជាអ្នកចងការប្រាក់ម្នាក់នៅក្នុងបុរីរុងរឿងបានឈ្លោះប្រកែកគ្នាជាមួយនឹងជនរងគ្រោះដែលជាកូនបំណុលទើបឈានទៅដល់ប្រើអំពើហិង្សាភ័ក្រ្តចំពោះបណ្ដាលឱ្យជាប់ដាច់ខ្យល់ស្លា ប់ភ្លាមៗនៅក្នុងបន្ទប់។


ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចបុរីរុងរឿងជាន់ទី៣ បន្ទប់លេខ១៩-3K ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។


សពជនរងគ្រោះមាន ឈ្មោះ អៀង អេង ភេទស្រី អាយុ២ឮ៤៣ មុខរបរជាមេផ្ទះរស់នៅជាមួយនឹងប្ដី មានកូនប្រុសស្រីចំនួន២ៈនាក់ បច្ចុប្បន្ន រស់នៅក្នុងបុរីរុងរឿងមានកម្ពស់ជាន់ទី៣។


យោងតាមប្រភពស្ត្រី២នាក់ដែលរស់នៅជិតបន្ទប់គ្នានោះប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុស្រ្តីជនដៃដល់បានឡើងមកខាងលើជាន់ទី៣ ហើយក៍បានដើរទៅបន្ទប់លេខ១៩K-3 មួយសន្ទុះក្រោយមកក៏ស្រាប់តែឮសូរមាត់ជជែកគ្នាជាមួយនឹងជនរងគ្រោះម្ខាងទាញស្បែកជើងឯជនបង្កទាញកៅអីប្រតាយប្រតប់គ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរូបគាត់ក៏បានរត់ទៅជួយចាប់យកកៅអីពីជនដៃដល់ចេញ ហើយក៏ស្រាប់គេឃើញជនរងគ្រោះដួលចុករមួលពេញខ្លួនបន្ទាប់មកជនដៃដល់ក៏បានចុះទៅវិញបាត់ រីឯជនរង់គ្រោះក៍បានដើរចូលក្នុងបន្ទប់ដេករបស់ខ្លួន រហូតមកដល់ម៉ោង៤នឹង០០នាទីល្ងាច កូននឹងប្ដីត្រឡប់មកពីធ្វើការវិញតែឃើញប្រពន្ធនិងម្ដាយដេកស្លា ប់បាត់ទៅហើយ គោកបានរាយការណ៍ជូនទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចក៏ប្រញាប់រូតរះឡើងមកបន្ទប់កើតហេតុខាងលើ ក៍បានយកខ្សែមកចតហ៊ុមព័ទ្ធ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចក្ខុវិច្ច័យរបស់ក្រសួងមហាផ្ទៃឱ្យចុះមកពិនិត្យ បន្ទាប់ពីលោកនងសុវណ្ណារ័ត្នត្រួតពិនិត្យមើលលើខ្លួនជនរងគ្រោះសព្វគ្រប់ហើយបានបញ្ជាក់ថាជនរងគ្រោះមានស្នាមជាំនៅត្រង់ពោះយ៉ាងធ្ងន់ធ្ងរទើបបណ្ដាលចុកទ្រាំលែងបានរហូយដល់ដាច់ខ្យល់ស្លា ប់តែម្ដង។


ក្រោយមកសមត្ថកិច្វក៏បានឲ្យប្ដីនឹងកូនជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅកន្លែងប៉ុស្ដ៍នគរបាល សង្កាត់ព្រែកលាបដើម្បីស្វែងរកតាមចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។


ចំណែកសាកសពក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។




 

No comments:

Post a Comment

Pages