ខេត្តក្រចេះ ឡាយផ្ទាល់ ចេញពីស្រុកស្នួល ត្រូវនឹងម៉ោង 2 .20 នាទី ថ្ងៃទី 15 ខែ 10 ឆ្នាំ 2021
សមត្ថកិច្ចអសមត្ថភាព មិនហ៊ានបង្ក្រាប ក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញពីខេត្តមណ្ឌលគិរី ពិសេសជាងគេគឺស្រុកកែវសីមា ឆ្លងកាត់តាមស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំណែកអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ នៅតាមបណ្ដាស្រុក ដែលក្រុមឈ្មួញដឹកជញ្ជូនឈើនេះ មិនហ៊ានធ្វើការបង្ក្រាបនោះទេ ម្ចាស់ឡានទាំងពីគ្រឿងដូចខាងលើនេះបានឱ្យស្គាល់ឈ្មោះ លោកហុង អ្នកទីពីរ លោកយុត ម្ចាស់រ៉ឺម៉កម៉ូតូ ដឹកឈើ3 គ្រឿងទៀតឈ្មោះលោកផាត ចំណែកសាំយ៉ុងដឹកជញ្ជូនឈើមួយក្រុមទៀតគេបានឲ្យស្គាល់ឈ្មោះថា តាខននិងបក្ខពួកគេបីនាក់ទៀតសរុបទាំងអស់ ឡានដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំសរុបទាំងអស់ យប់មិញនេះ មានឡានសាំយ៉ុងដឹកជញ្ជូនឈើ 8 គ្រឿង ឡានដែឆ្លងកាត់តាមស្រុកស្នួលនិងចេញពីស្រុកកែវសីមាឆ្ពោះទៅស្រុកមេមត់ ពុំមានសមត្ថកិច្ចណាយកភ្នែកមើលឬធ្វើការបង្ក្រាបនោះទេព្រោះដោយសារសមត្ថកិច្ចទាំងអស់នេះ ដែលកំពុងឈរជើងតាមដងផ្លូវនិងនៅតាមគោលដៅ បានទទួលលុយលាភសក្ការៈ ទីក្រុងឈ្មួញដូចជាបង់ខែឬបង់ជើងអស់ហើយ ។
តើមន្ត្រីនៅតាមគោលដៅទាំងអស់នោះមិនដែលយកភ្នែកមើលឬស្ដាប់ប្រសាសន៍ថ្នាក់ដឹកនាំបានអំពាវនាវ ថ្មីៗនេះដែរឬទេ ពិសេសជាងគេគឺសម្ដេចក្រឡាហោមសខេង លោកបានទៅប្រកាសនៅ ខេត្តមណ្ឌលគិរី ដែលលោកថងសាវុនត្រូវជាអភិបាលខេត្តនៃគណៈអភិបាលខេត្តទើបផ្លាស់ប្ដូរពីខេត្តរតនគិរីមកចូលកាន់មុខតំណែងជាចៅហ្វាយខេត្ត នៅខេត្តមណ្ឌលគិរី នៅពេលនោះសម្ដេចក្រឡាហោមសខេងលោកបានមានប្រសាសន៍ថាសូមឲ្យលោកចៅហ្វាយខេត្តដែលទើបកាន់តួនាទីថ្មីៗជួយមានវិធានការឬធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ និងក្រុមឈ្មួញកំពុងតែឈូសឆាយដីព្រៃរបស់រដ្ឋ ឲ្យទាល់តែបានព្រោះឈើទាំងអស់នេះជាឈើសេសសល់ ពីក្រុងឈ្មួញ សម្ដេចបានបន្តទៀតថាលោកបានមានភាពកក់ក្ដៅនិងទុកចិត្តទៅដល់លោកថងសាវុនត្រូវជាអភិបាលខេត្តមកចូលកាន់មុខតំណែង ថ្មីនៅខេត្តមណ្ឌលគិរីនេះ សង្ឃឹមយ៉ាងមុតមាំថាលោកអភិបាលខេត្ត ថងសាវុន ពិតជាមានវិធានការចាត់ការទៅដល់មន្ត្រីក្រោមឱវាទរបស់លោក ឲ្យបាន បានសម្រេចតែម្ដង ។
រាយការណ៍ដោយឈីនម៉ៅ
No comments:
Post a Comment