ខារ៉ាអូរខេក្នុងក្រុងក្រចេះ មួយកន្លែងត្រូវបានកម្លាំងសម្ថកិច្ចបង្ក្រាបក្រោយពីបើកទទួលភ្ញៀវដោយមិនខ្វល់និងអនុសាសន៍របស់សម្តេច - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, October 3, 2021

ខារ៉ាអូរខេក្នុងក្រុងក្រចេះ មួយកន្លែងត្រូវបានកម្លាំងសម្ថកិច្ចបង្ក្រាបក្រោយពីបើកទទួលភ្ញៀវដោយមិនខ្វល់និងអនុសាសន៍របស់សម្តេច

ចេញផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១

ក្រចេះ÷  នៅវេលាម៉ោង  ០០:៣០នាទី  រំលងអាធ្រាតឈានចូលថ្ងៃទី០៣.១០.២០២១   កម្លាំងនគរបាលក្រុងក្រចេះ  សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី  កម្លាំងស្នងការដ្ឋាននគរបាលខេត្ត  សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក  អ៊ង  រី  ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១ន្លែង (យីហោ  អាហារដ្ឋាន និងខេ.ធី.វី  ពេញចិត្ត)  ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល  ស្ថិតក្នុងភូមិក្រគរ  សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ។ 

    

ក្នុងការចុះបង្ក្រាបនោះដែរ បើតាមការអោយដឹងអំពីសម្ថកិច្ចនៅទីនោះបានប្រាប់មកភ្នាក់ងារ រស្មីឦសាន យើងអោយដឹងថាក្នុងការចុះបង្ក្រាបនោះ ឃាត់មនុស្សចំនួន  ២១នាក់(ស្រី០៧នាក់)  និងដកហូតបានវត្ថុតាង មួយចំនួន រួមមាន ៖  

 -ម៉ូតូចំនួន  ១០គ្រឿង

-ទូរស័ព្ទចំនួន  ២៣គ្រឿង

-ក្បាល DVR ចំនួន  ០២គ្រឿង

-ខ្សែHDMI  ចំនួន  ០២ខ្សែ

-ទូរទស្សន៍(ម៉ូនីទ័រ)ចំនួន  ០១គ្រឿង

    

បច្ចុប្បន្នមនុស្ស និងវត្ថុតាងខាងលេី កំពុងឃាត់ខ្លួន  និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធីចាត់ការបន្តទៅតាមផ្លូវច្បាប់។












No comments:

Post a Comment

Pages