មណ្ឌលគិរី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥ដល់៧ ខែតុលា ឆ្នាំ២០២១ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តមណ្ឌលគិរី មានចំនួនសរុប ២៣,៣២៣នាក់ កើន ៨១,៨៨%(ឆ្នាំ២០២០ ទេសចរសរុប ១២,៨២៣នាក់) ក្នុងនោះ ទេសចរជាតិ ២៣,០២០នាក់ កើន ៨២,៧៧% (ឆ្នាំ២០២០ ទេសចរជាតិសរុប ១២,៥៩៥នាក់) ទេសចរបរទេស សរុប ៣០៣នាក់ កើន ៣២,៨៩% (ឆ្នាំ២០២០ ទេសចរបរទេសសរុប ២២៨នាក់) នេះបើតាមរបាយការណ៍របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ លោក ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃការឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់រលឹមស្រិចៗ និងមានការចុះអ័ព្ទផងដែរ។ លោក បានបន្តថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងតាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដោយឡែក ចំពោះភ្ញៀវទេសចរ សង្កេតឃើញថា ពួកគាត់ភាគច្រើនបានប្រកាន់ខ្ជាប់នូវការពាក់ម៉ាស និងរក្សាគម្លាតបានត្រឹមត្រូវ។ ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕
Saturday, October 9, 2021
Home
ព័ត៌មានជាតិ
ភ្ញៀវទេសចរ ចូលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី ជាង ២ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ភ្ញៀវទេសចរ ចូលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី ជាង ២ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
Tags
# ព័ត៌មានជាតិ
Share This
About សារព័ត៌មាន បណ្តាញព័ត៌មានថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន បណ្តាញព័ត៌មានថ្មី រីករាយរង់ចាំទទួលរាល់ការបកស្រាយ បំភ្លឺពីសំណាក់លោក-លោកស្រីរៀងរាល់ម៉ោងធ្វើការ
No comments:
Post a Comment