ខេត្តមណ្ឌលគិរី យប់ថ្ងៃទី 15 ខែ 10 ឆ្នាំ 2021ត្រូវនឹងម៉ោង1.00
នាទីមេឈ្មួញជើងខ្លាំងដុះស្លែ ពីរនាក់ប្ដីប្រពន្ធ គេបានឲ្យស្គាល់ឈ្មោះ ចែដា សម្រុកដឹកជញ្ជូនឈើ ចេញពីឃុំស្រែឈូកស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពុំមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធណា ហ៊ានធ្វើការបង្ក្រាបនោះទេ ជាក់ស្ដែងសូម្បីតែជំនាញបរិស្ថាន ស្នាក់ការស្រែឈូក ក្រោមការគ្រប់គ្រង របស់លោកនាយកថា ត្រូវជាប្រធានដែនជម្រកស្រុកកែវសីមា កូនមិនហ៊ានធ្វើការបង្ក្រាប ឡានសាំយ៉ុងពណ៌សំបកឪឡឹក ពីរគ្រឿង ដែលកំពុងសម្រុកដឹកជញ្ជូនឈើ ចេញពីចំណុចភូមិឃុំដូចខាងលើនេះដែ
ឯចំណែកលោកលាក់ប្រធានប៉ុស្តិ៍រដ្ឋបាល ឃុំស្រែឈូក និងមន្ត្រីជំនាញមេព្រៃ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដូចជាមន្ត្រីយោធា កម្លាំងរាជអាវុធហត្ថ កម្លាំងនគរបាល ដែលកំពុងឈរជើងនៅចំណុចឃុំស្រែឈូក ពុំហ៊ានធ្វើការបង្ក្រាប មេឈ្មួញដែលគេបានឲ្យគាត់ឈ្មោះ ចែដានេះទេ ។
តាមប្រភពប្រជាពលរដ្ឋ រស់នៅភូមិស្រែឈូក សុំមិនបញ្ចេញឈ្មោះ បានប្រាប់ក្រុមការងារបណ្ដាញព័ត៌មានថ្មី នៅព្រឹកថ្ងៃទី 15 ខែ 10 ឆ្នាំ 2021 ឲ្យដឹង ថារាល់សកម្មភាពចែដា ជាមេឈ្មួញដុះស្លែដឹកជញ្ជូនឈើចេញពីភូមិឃុំនៅខាងលើនេះ ដែលសមត្ថកិច្ចមិនហ៊ានធ្វើការបង្ក្រាប ព្រោះដោយសារគេបង់លុយ ទៅដល់មន្ត្រីថ្នាក់ខេត្ត ស្រុក ឃុំ និងសមត្ថកិច្ចតាមដងផ្លូវ ចាប់ចេញពីឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រហូតដល់ស្រុកស្នួល ខេត្តក្រចេះ ស្រុកមាមុត ខេត្តត្បូងឃ្មុំអស់ហើយបានជា មិនមានសមត្ថកិច្ច ឬជំនាញពាក់ព័ន្ធណា ធ្វើការបង្ក្រាប មេឈ្មួញដឹកជញ្ជូនឈើ យ៉ាងសកម្មនេះទេ ព្រោះដោយសារមុននឹងចែដា បានលើកឈើដាក់លើឡានហើយគឺ
មីសេកប្រាប់ទៅសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធ បង់ក្បាលឡាន រាប់ជើង នឹងដាក់កញ្ចប់ជាខែ បិទមាត់សមត្ថកិច្ច និងបិទភ្នែករបស់អស់លោកមន្ត្រីពាក់ព័ន្ធ នៅតាមដងផ្លូវ ឬតាមគោលដៅនេះអស់ហើយ ដូច្នេះហើយ ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រែឈូក ស្រុកកែវសីមាសូមសំណូមពរដល់ ឯកឧត្តមថងសាវុន ត្រូវជាអភិបាលខេត្ត នៃគណៈអភិបាលខេត្ត មណ្ឌលគិរី ទើបអាចកាន់តួនាទី ថ្មីៗនេះ ជួយមានវិធានការ ទៅដល់មន្ត្រីក្រោមឱវាទ ថ្នាក់ក្រោមខេត្តផងចុះទាន ពិសេសជាងគេ គឺនាយកដែន ជម្រកស្រុកកែវសីមា និងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ផងចុះទានបើនៅតែបណ្ដែតបណ្ដោយ ឱ្យក្រុមឈ្មួញដឹកជញ្ជូនឈើ ដូចសព្វថ្ងៃនេះ ប្រាកដជាព្រៃឈើនេះ រលាយហិនហោច គ្មានសល់នោះទេ
ក្មេងស្រករក្រោយ មិនបានស្គាល់ថាឈើមានរូបរាងយ៉ាងម៉េចនោះទេ។
ក្រុមការងារបណ្ដាញព័ត៌មានថ្មី បានធ្វើការផ្សព្វផ្សាយ ជូនដំណឹងទៅដល់ថ្នាក់ខេត្ត រឿងសកម្មភាពដឹកជញ្ជូនឈើនេះ សូមជួយរិះគន់ និងស្ថាបនាដល់មន្ត្រីក្រោមថ្នាក់ខេត្ត មណ្ឌលគិរី ឲ្យពួកគាត់ចេះកែតម្រូវ នឹងស្ដាប់បទបញ្ជារបស់ថ្នាក់ដឹកនាំផងចុះ ។
No comments:
Post a Comment