អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្លូវ តាមមូលដ្ឋាន ក្នុងសង្កាត់បឹងកុក ដើម្បីធ្វើការអភិវឌ្ឍ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, September 8, 2021

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្លូវ តាមមូលដ្ឋាន ក្នុងសង្កាត់បឹងកុក ដើម្បីធ្វើការអភិវឌ្ឍ

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តមលោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវគមនាគមន៍ក្នុងភូមិមួយចំនួន ក្នុងភូមិសាស្រ្តសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីធ្វើការអភិវឌ្ឍ។ 


បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំនៅប៉ុន្មានថ្ងៃបន្តបន្ទាប់មកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យផលប៉ះពាល់នានា ក្នុងភូមិសាស្ត្រមួយចំនួន នៅសង្កាត់បឹងកុក ជាពិសេស គឺផ្ដោតទៅលើស្ថានភាពផ្លូវគមនាគមន៍ និងប្រព័ន្ធលូរំដោះទឹកភ្លៀងផងដែរ។ 


គួរបញ្ចាក់ថា៖ ក្នុងគម្រោងផែនការរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២១នេះ បាននឹងស្ថាបនាផ្លូវបេតុង ដែលមានប្រវែងជាង ១.៥០០ម៉ែត្រ និងប្រព័ន្ធលូរំដោះទឹកភ្លៀង ស្ថិតនៅក្នុងសង្កាត់បឹងកុក។ ក្នុងនោះផ្លូវក្រាលបេតុង ១ខ្សែ ប្រវែងជាង ១.៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និង ១ខ្សែ ទៀត ប្រវែងជាង ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងត្រូវស្ថាបនាលូរំដោះទឹក ប្រវែងជាង ១.០០០ម៉ែត្រ និងលូ ដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រ ដោយគម្រោងផ្លូវទាំង ២ខ្សែនេះ ប្រើប្រាស់ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។ 


ទន្ទឹមនិងការអភិវឌ្ឍផ្លូវ និងលូ កំពុងស្ថាបនានេះ ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យដោយផ្ទាល់ស្ថានភាពផ្លូវមួយចំនួនទៀតដែលគម្រោងនឹងប្រែក្លាយជាផ្លូវបេតុងនាពេលខាងមុខនេះ៕





 

No comments:

Post a Comment

Pages