បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះរីកដូចផ្សិត - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, September 1, 2021

បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះរីកដូចផ្សិត

ថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2021


ក្នុងអំឡុងពេលរាជរដ្ឋាភិបាលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវី19កំពុងតែរីករាលដាលនៅក្នុងប្រទេសក៏ដូចនៅលើពិភពលោក ក្រុមឆ្លៀតឱកាសនិយម ឃុបឃិតជាមួយមន្ត្រីបរិស្ថានការពារដែនជម្រកព្រៃឡង់ឋិតនៅក្នុងឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះនាំគ្នាប្រព្រឹត្តអំពើពុករលួយកាប់អារនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យបំផុត។


យោងតាមមតិរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជិតព្រៃឡង់ក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថាមន្ត្រីបរិស្ថានការពារតំបន់ព្រៃឡង់ខេត្តក្រចេះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាមួយយករណាយន កាឡេថង (គោយន្តកន្ត្រៃ)ចូលក្នុងតំបន់ព្រៃឡង់ឡើយប្រសិនបើគេប្រទះឃើញប្រជាពលរដ្ឋណាបើកកាលេថងចូលក្នុងតំបន់ព្រៃឡង់ពួកគេនឹងចាប់ឲ្យបង់លុយ  ក្នុងគោយន្តកន្ត្រៃមួយពី 1 លានរៀលទៅ 2 លានរៀល។


ប៉ុន្តែប្រជាពលរដ្ឋទាំងនោះបានបន្តទៀតថាមូលហេតុអ្វីបានគេដឹកជញ្ជូនឈើចេញពីចំណុចព្រៃឡង់ខេត្តក្រចេះ តាមគោយន្តកន្ត្រៃ ម៉ូតូ រ៉ឺម៉ក  ឡានសាំយ៉ុងកែច្នៃ  ទាំងយប់ទាំងថ្ងៃបានយ៉ាងអានាធិបតេយ្យបំផុត  ហើយពុំដែលឃើញមន្ត្រីបរិស្ថាននៅតំបន់នោះមានការទប់ស្កាត់ឬហាមឃាត់និចាប់បង្ក្រាបម្ដងណានោះឡើយ។


គាត់បន្តទៀតថាគ្រប់គោយន្តកន្ត្រៃ បើបានសុំការអនុញ្ញាតចូលទៅក្នុងតំបន់ព្រៃឡងើនោះ  ទោះដឹងថាគោយន្តកន្ត្រៃទាំងនោះគេចូលទៅកាប់ឈើឬដឹកជញ្ជូនឈើក៏មន្ត្រីការពារបរិស្ថាននៅតំបន់នោះពុំបានយកភ្នែកមើលឡើយ  តែបើមិនបានជម្រាបពួកគាត់ទេ ច្បាស់ជាមួយគ្រឿងពីមួយលានទៅ 2 លានរៀលជាក់ជាមិនខានឡើយ។


តាមអ្នកដឹកជញ្ជូនឈើបានឲដឹងថា ពួកគេដឹកជញ្ជូនឈើរាល់ថ្ងៃគឺដឹកជញ្ជូនឈើចេញពីចំណុចជប់ ចេញតាមចំណុចកំពតគយ និងចេញពីចំណុចត្រពាំងសង្កែ វាលស្នួល ចេញតាមចំណុចអូក្រួតស្ថិតនៅក្នុងឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះឆ្លងតាមកំពង់ចម្លងកគត់តាមម៉ូតូ រ៉ឺម៉ក (ភាគច្រើនប្រភេទឈើលេខ 1 សុក្រំ)និងតាមឡានសាំយ៉ុង និងគោយន្តកន្ត្រៃមានក្តាគ្រឿងផ្ទះ 5 x 15 និងសុក្រំផងដែរ។


ពួកគាត់បានដាក់សំណួរ៏ងឿងឆ្ងល់មួយថា  តើលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងបរិស្ថានលោកបានជ្រាបព័ត៌មានទាំងនេះដែរឬទេ ?ហើយបើលោកបានជ្រាបតើលោកមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិដែលធ្វើសកម្មភាពកាបើបំផ្លាញរាល់ថ្ងៃនោះដែរឬទេ ?និងជាពិសេសតើលោកមានវិធានការយ៉ាងណាលើមន្ត្រីពាក់ព័ន្ធនៅក្នុងតំបន់ព្រៃឡង់ទាំងនោះដែលមានឈ្មោះលោកសាំង សុខន  និងលោកឆាយ ឌួងសាវុធប្រធានមន្ទីរបរិស្ថាន  ដែលពួកគាត់ជាអ្នកទទួលខុសត្រូវចំពោះការកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យរាល់ថ្ងៃនេះដែរឬទេ?។


លោកសាំង សុខនប្រធាននាយកដែនព្រៃឡង់ខេត្តក្រចេះបដិសេដ្ឋថាលោកពុំបានឃើញ រាល់ថ្ងៃលោកកំពង់ដើរល្បាតដែរតែពុំបានឃើញមានបទល្មើសទេ។


បើពុំមានបទល្មើសកាប់និងដឹកជញ្ជូនឈើចេញពីតបន់ខាងលើទេតើឈើដឹករាល់ថ្ងៃចេញពីណាហើយប្រជាពលរដ្ឋទាំងផ្តល់ព័ត៍មានមិនពិតឬលោកសាំង សុខនឆ្លើយយករួចខ្លួន។ នៅមានត








 

No comments:

Post a Comment

Pages