ខេត្តក្រចេះ ពេលថ្មីៗនេះបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាពបានសរសេររិះគន់អំពីអាជ្ញាធរឃុំចង្ក្រង់ក្រោយមក ក៏លោកលីសម្បត្តិស្មៀនឃុំចង្ក្រង់ស្រុកចិត្របុរីខេត្តក្រចេះ។
លីសម្បត្តិត្រូវជាស្មៀនឃុំ និង លោកឡាំ ជាមន្ត្រីឃុំចង្ក្រង់បានប្រតិកម្មយ៉ាងខ្លាំង ទៅដល់បងប្អូនអ្នកសារព័ត៌មានដែលបានធ្វើការផ្សព្វផ្សាយអំពីអាជ្ញាធរដែលបណ្ដែតបណ្ដោយនិងសហការជាមួយក្រុមឈ្មួញឈូសបំផ្លាញព្រៃឈើនិងដីសម្បត្តិរដ្ឋយកធ្វើជាកម្មសិទ្ធិ របស់ខ្លួនឯង និងលោកឡាំ ជាមន្ត្រីឃុំចង្ក្រង់ បានសរសេរអក្សរនិយាយទៅលើអ្នកកាសែត និងប្រមាថអ្នកសារព័ត៌មាន យ៉ាងខ្លាំងតែម្ដងមិនត្រឹមតែប៉ុណ្ណោះ ស្មៀនឃុំចង្ក្រង់បានសរសេរថា អ្នកកាសែតស្រុកខ្មែរ ដូចឆ្កែតាមស៊ីអាចម៍ ចំណែកលោកឡាំបាននិយាយថាអ្នកកាសែតរាល់ថ្ងៃនេះផ្សាយយកតែផលប្រយោជន៍នោះទេ។
ដូច្នេះហើយបានជាប្រជាជននៅក្នុងខេត្តក្រចេះរួមទាំងបងប្អូនអ្នកសារព័ត៌មានប្រតិកម្មយ៉ាងខ្លាំងទៅ លើលោកស្មៀនឃុំចង្ក្រង់ឈ្មោះលោកលីសម្បត្តិ និងលោកឡាំជា
មន្ត្រីឃុំចង្ក្រង់ដែរបងប្អូនអ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាកើតទុក្ខមិនសុខចិត្តនោះទេព្រោះដោយសារកន្លងមកទោះបីថ្នាក់ណាក៏ដោយឬថ្នាក់ជាតិក្រសួងថ្នាក់ខេត្តគេមិនដែលប្រមាថអ្នកកាសែត ដូចលោកស្មៀនឃុំចង្ក្រង់ឈ្មោះលោកលីសម្បត្តិឬលោកឡាំនោះទេ។
ដូចនេះហើយអ្នកសារព័ត៌មានសូមសំណូមពរទៅដល់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមនៃគណៈអភិបាលខេត្តក្រចេះលោករួមទាំងស្រុកចិត្របុរីជួយមានវិធានការនិងរកដំណោះស្រាយជូនឲ្យអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាផង ។
តើលោកស្មៀនឃុំលោកលីសម្បត្តិ ម្នាក់នេះ និងលោកឡាំជាមន្ត្រីឃុំមានពាក់ព័ន្ធរឿងអាស្រូវដីធ្លីដែលក្រុមឈ្មួញឈូសនៅចំណុចអូរដងរែកក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរីខេត្តក្រចះដែរឬទេ បានជាលោក លីសម្បត្តិស្មៀនឃុំនិងលោកឡាំព្រឹត្តិកម្មជេរស្ដីប្រមាថអ្នកកាសែតនៅស្រុកខ្មែរយ៉ាងនេះ ។
ចុងក្រោយ សូមសំណូមពរដល់ប្រធានសមាគម អ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
និងសូមសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព័ត៌មានជួយមានវិធានការ ទៅលើលោកលីសម្បត្តិ ស្មៀនឃុំចង្រ្កង់នេះផងចុះ។អ្នកសារព័ត៌មានលោកហ៊ានជេដល់ប៉ុណ្ណឹង ទំរាំប្រជាពលរដ្ឋវិញតើនឹងទៅជាយ៉ាងណាវិញ។
No comments:
Post a Comment