តើលោកមេឈ្មួញដុះស្លែរកស៊ីឈើឈ្មោះ(ហាច)នៅឃុំហាន់ជ័យ ជានរណាកាងនៅពីក្រោយខ្នងបានជាខ្លាំងខ្លាម៉្លេះ. - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, September 7, 2021

តើលោកមេឈ្មួញដុះស្លែរកស៊ីឈើឈ្មោះ(ហាច)នៅឃុំហាន់ជ័យ ជានរណាកាងនៅពីក្រោយខ្នងបានជាខ្លាំងខ្លាម៉្លេះ.

(ក្រចេះ-ឆ្លូង)ពិតជាខ្លាំងមែនមេឈ្មួញរកស៊ីដឹកឈើដុះស្លែម្នាក់ប្រចាំស្រុកឆ្លូង ខេត្តក្រចេះ នៅតែធ្វើការដឹកជញ្ជូនឈើបានយ៉ាងរលូនទាំងព្រឹក ទាំងថ្ងៃដោយមិនមានឃើញសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធខាងបង្ក្រាបលោកមិនមានវិធានការបង្ក្រាបនោះទេ ចំណែកឯលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូង ពេលដែលក្រុមការងារអ្នកសារព័ត៌មាន រាយការណ៍ជូនអំពីសកម្មភាពបទល្មើសដឹកជញ្ជូនឈើ បានទទួលទូរសព្ទ័ហើយលឺតែរាយការណ៍រឿងដឹកឈើហើយក៏ បិទទូរសព្ទទៅវិញភ្លាម មិនដឹងថាលោកមេPM ស្រុកឆ្លូង គិតយ៉ាងមិចទេ ខ្លួនមានតួនាទីជាអ្នកបង្រ្កាបបទល្មើស។ តែអ្នកសារព័ត៌មានរាយការណ៍ទៅ ទទួលហើយបែរជាបិទទូរសព្ទវិញ។       សកម្មភាពនេះបានកើតឡើងនៅព្រឹកថ្ងៃថ្ងៃទី7 ខែកញ្ញា ឆ្នាំ 2021វេលាម៉ោង9:00នាទីព្រឹក មានរឺម៉កដឹកឈើចំនួន 2 គ្រឿងដែលគេស្គាល់ឈ្មោះ ថាលោក(ហាច) នៅឃុំហាន់ជ័យ ស្រុកឆ្លូង ដែលជាឈ្មួញល្បីខាងបញ្ជាឲ្យកូនចៅគប់កញ្ចក់រថយន្តអ្នកសារព័ត៌មាន ប្រសិនបើហ៊ានតាមថតរម៉កឈើរបស់គាត់ ប្រភពដដែលបានបញ្ជាក់ទៀតថាក្រោយពីបានជួបរឺម៉កដឹកឈើចំនួន 2 គ្រឿងនេះ ហើយគាត់បានខល់រាយការណ៍ទៅលោកស្នា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូង ខេត្តក្រចេះ ក្រោយពីលោកបានទទួលទូរសព្ទហើយគ្រាន់តែឮអ្នកសារព័ត៌មានថាសូមរាយការណ៍ ជូនមានរឺម៉ក់ដឹកឈើគាត់ចុចបិទទូរស័ព្ទតែម្ដង។ ភ្លាមនោះអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋ មានការងឿងឆ្ងល់ថាតើហេតុអ្វីបានរាយការណ៍អំពីរឺម៉កដឹកឈើ បែរជាលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូង ចុចបិទទូរស័ព្ទ ដោយមិនមានចំណាត់ការធ្វើការបង្ក្រាបទៅវិញ។







 

No comments:

Post a Comment

Pages