កម្លាំងរាជអាវុធហត្ថខេត្តរតនគិរី ចុះបង្ក្រាបអ្នកមានល្បែង បានមួយក្រុម នៅក្នុងក្រុងបានលុង - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, September 21, 2021

កម្លាំងរាជអាវុធហត្ថខេត្តរតនគិរី ចុះបង្ក្រាបអ្នកមានល្បែង បានមួយក្រុម នៅក្នុងក្រុងបានលុង

រតនគិរី៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តបសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញរង អមសាលាដំបូងខេត្ត  នៅវេលាម៉ោង ១០.៤៥នាទី ថ្ងៃទី ២០ ខែកញ្ញា  ឆ្នាំ២០២១ កំលាំងជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត ចំនួន ០៧ នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា  តារា នាយការិយាល័យព្រហ្មទណ្ឌ បានចុះបង្ក្រាបជាក់ស្តែងទីតាំងលេងល្បែងស៊ីសង(បៀរ) មួយកន្លែង ស្ថិតនៅក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ប្រុស,ស្រី ចំនួន ១១ នាក់  និងចាប់យកវត្ថុតាងរួមមាន ៖  រថយន្ត ចំនួន ០១ គ្រឿង   ម៉ូតូចំនួន ០៥ គ្រឿង  ទូរស័ព្ទដៃចំនួន ០៦ គ្រឿង  ប្រាក់រៀលចំនួន ១១៦០០០ រៀល  និងបៀរចំនួន ០៣ ហ៊ូ ។

       បច្ចុប្បន្ន: ជនសង្ស័យ និងវត្ថុតាងខាងលើ ជំនាញអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕













 

No comments:

Post a Comment

Pages