អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញនាំយកគ្រឿងបរិភោគឧបភោគជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រគល់ជូនដល់ប្រជាពលរដ្ឋឡើងមកទួលសុវត្ថិភាព ក្នុងក្រុងសិរីសោភ័ណ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, September 26, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញនាំយកគ្រឿងបរិភោគឧបភោគជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រគល់ជូនដល់ប្រជាពលរដ្ឋឡើងមកទួលសុវត្ថិភាព ក្នុងក្រុងសិរីសោភ័ណ

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្តល់អំណោយគ្រឿងបរិភោគជាឃីតមួយគ្រួសារ ១កញ្ចប់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត សម្រាប់ប្រជាពលរដ្ឋឡើងមកទួលសុវត្ថិភាព នៅសង្កាត់ទឹកថ្លា ២៣ គ្រួសារ សង្កាត់អូរអំបិល ៨៣ គ្រួសារ សង្កាត់កំពង់ស្វាយ ២៧គ្រួសារ និងសង្កាត់ព្រះពន្លា ១២០ គ្រួសារ ក្នុងក្រុងសិរីសោភ័ណ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។


ឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត 

មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ក៍ដូចអាជ្ញាជរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។


ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់នៅតំបន់ភូមិសាស្ត្រមានការបិទខ្ទប់ បិទផ្ទះមានការចូលរួមទាំងអស់គ្នាក្នុងអំឡុងពេលនេះ ដើម្បីសេចក្តីសុខ សុខភាព គោរពអនុវត្តន៍តាមការណែនាំអាជ្ញាធរ និងវិធានការ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន៕





 

No comments:

Post a Comment

Pages