អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីចូលរួមទប់ទល់ប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋពេលគ្រោះទឹកជំនន់ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, September 29, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីចូលរួមទប់ទល់ប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋពេលគ្រោះទឹកជំនន់

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយសប្បុរសជន លោក ណង ថា និងលោកស្រី លី លីនណា នាយិកាសាលាអន្តរជាតិស្មាតវឺលដ៍ ឧបត្ថម្ភ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក្នុងការទប់ទល់ប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋពេលគ្រោះទឹកជំនន់។ អំណោយរួមមាន អង្ករ ១០០០ គីឡូក្រាម ភេសជៈ Tumeric Kaempera ១០កេស ទឹកសុីអុីវ ១០ និងទឹកត្រី ១០យួរ។


ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ លោកស្រីនាយិកា និងគ្រួសារ ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកាសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ និងទឹកជំនន់ក្នុងខេត្ត ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង រស់នៅលើទីទួលមានសុវត្ថិភាព។


សូមជូនពរ លោកស្រីនាយិកា ព្រមទាំងគ្រួសារ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






 

No comments:

Post a Comment

Pages