នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នេះ តបតាមការអញ្ជើញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្រ្តីស្តីទី មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម បានចូលរួមកិច្ចសន្ទនាលើកទី១១ ស្តីពីសិទ្ធិមនុស្ស រវាងកម្ពុជា និងជប៉ុន តាមប្រព័ន្ធអនឡាញ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចសន្ទនានេះ ត្រូវបានសហការរៀបចំឡើង និងដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងមានភាពល្អប្រសើរគួរអោយកត់សំគាល់៕
No comments:
Post a Comment