ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង បានផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឱ្យខូចខាតអស់ទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង០០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅផ្ទះជួសជុលម៉ូតូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិជ្រាយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ: អ៉ិត សាវឿន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងកើតហេតុ។
របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ខូចខាតសម្ភារៈឆេះថ្មប្រក់ស័ង្កសី ទំហំ ៤.៥ម៉ែត្រ គុណ ៩ម៉ែត្រ អស់ទាំងស្រុង ឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ១១គ្រឿង ដោយប្រេីប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មេីនឹង ៥៦ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅរសៀលនាថ្ងៃខែឆ្នាំដដែល៕
No comments:
Post a Comment