បទល្មើសដឹកជញ្ជួនធ្យូងចេញទៅលក់នៅប្រទេសវៀតណាមតាមច្រក ទ្វេភាគី ម៉ឺន ជ័យ ខេត្តព្រៃវែង កំពុងកើតមានយ៉ាងអនាធិបតេយ្ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, September 7, 2021

បទល្មើសដឹកជញ្ជួនធ្យូងចេញទៅលក់នៅប្រទេសវៀតណាមតាមច្រក ទ្វេភាគី ម៉ឺន ជ័យ ខេត្តព្រៃវែង កំពុងកើតមានយ៉ាងអនាធិបតេយ្

 ព្រៃវែង ៖ សកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់កំពុងសំរុកដឹកចេញទាំងយប់ចេញពី ភូមិ ដំណាក់ចារ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ឆ្លងដែនតាមស្រុកកំចាយមារ ខេត្តព្រៃវែង ខណៈមន្រ្តីជំនាញពាក់ព័ន្ធប្រចាំការនៅច្រក ទ្វេភាគីម៉ឺនជ័យបានអះអាងថា ខ្លួនមិនបានដឹងទាល់តែសោះ៕

 តាមប្រភពច្បាស់ការបានប្រាប់ ឲ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ការដឹកជញ្ជូនខាងលើនេះគឺមានការឃុបឃិតគ្នាជាប្រព័ន្ធទើបក្រុមឈ្មួញអាចដឹកធ្យូងចេញទៅលក់នៅប្រទេសវៀតណាមបាន ។

  ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឳ្យដឹងថា សកម្មភាពនេះគឺបានកើតមានឡើងជាច្រើនខែណាស់មកហើយដោយក្រុមឈ្មួញទាំងនោះបានប្រើប្រាស់ រថយន្ត កូរ៉េ រថយន្តសាំយ៉ុងកែឆ្នៃ នឹង រ៉ឺម៉ក ដឹកធ្យូងមិនក្រោមពី ២០ គ្រឿងទៅ ៤០គ្រឿងនោះទេ ក្នុងមួយយប់ៗ តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឫមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីប្រចាំការនៅច្រកព្រំដែនខាងលើចាត់វិធានការទប់ស្កាត់នឹងបង្ក្រាបឡើយ ។ លោក អ៊ុំ ប៉ូល័ក្ខ ប្រធាន ទីស្នាក់ការប្រចាំច្រកទ្វេភាគីម៉ឺនជ័យនិងមន្រ្តីពាក់ព័ន្ធជាច្រើទៀត កំពុងបើកដៃឲ្យក្រុមឈ្មួញដឹកធ្យូងចេញទៅប្រទេសវៀតណាមយ៉ាងសកម្ម ។  ការមិនបង្ក្រាបនេះ ត្រូវបានក្រុមអ្នកដឹកធ្យូងទាំងនោះអះអាងថា បានបង់លុយឳ្យ សមត្ថកិច្ចប្រចាំការនៅច្រកខាងលើនេះ គ្រប់កន្លែងទាំងអស់ហើយ បូកទាំងជំនាញ រដ្ឋបាលព្រៃឈើថែមទៀតផង ។  

 ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដែលបានឃើញសកម្មភាពនេះមានការងើងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាលោក អ៊ុំ ប៉ូល័ក្ខ នឹងមន្រ្តីពាក់ព័ន្ធនៅតាម បន្ទាត់ព្រំដែនច្រកម៉ឺនជ័យ ដែលមានកម្លាំងយាមកាម ដាក់ភ្លើងបំភ្លឺ យ៉ាងតឹងរឹងបំផុតនោះ បែរជាមិនដឹង ហើយបន្តឳ្យមានបទល្មើសដឹកជញ្ជូនធ្យូងឆ្លងដែនទៅប្រទេសវៀតណាមខុសច្បាប់បានយ៉ាងរលូនបែបនេះ ពិសេសដោយមិនគិតពីហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការក្តៅគគុកមិនឲ្យមានការឆ្លងដែនទៅមករវៀងប្រទេសជិតខាងដោយគ្មានលិខិតអនុញ្ញាតនោះឡើយ។

ជាក់ស្តែងនៅយប់ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១នឹង៥៦នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២១ មានសកម្មភាព រថយន្ត នឹង រ៉ូម៉កដឹកជញ្ជូនធ្យូងដោយខុសច្បាប់ ចំនួន ៣០ គ្រឿងចេញពី ភូមិដំណាក់ចារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឆ្លងកាត់ស្រុក កំចាយមារ ខេត្តព្រៃវែងចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនទ្វេភាគីម៉ឺនជ័យ នៅផងដែរ។ 

 ជុំវិញសកម្មភាពនេះ លោក អ៊ុំ ប៉ូល័ក្ខ ប្រធានទីស្នាក់ការការពារព្រំដែនច្រកទ្វេភាគីម៉ឺនជ័យ បាន ឳ្យដឹងថា សព្វថ្ងៃនេះដូចជាមិនដែលឃើញមានបទល្មើសធ្យូងខុសច្បាប់ដឹកឆ្លងកាត់ទៅប្រទេសវៀតណាម តាមច្រករបស់លោកនោះទេ ហើយបើមានលោកនិងប្រាប់ថាមានហើយប៉ុន្តែពេលនេះលោកនៅភ្នំពេញមិនបានដឹងទេ។ដូច្នេះសូមឯកឧត្តម ជា សុមិទ្ឋិ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មេត្តាចាត់វិធានការឲ្យបានទាន់ពេលវេលាទៅលើមន្រ្តីគ្រាប់ល្ពៅ ទទួលសំណូក សូកប៉ាន់ កន្ទេលធំ បន្លំដេក ចាំទទួលលាភសក្ការៈដូច្នេះ  ម៉្យាងទៀតគឺដើម្បីចូលរួមទទួលខុសត្រូវជាមួយរាជរដ្ឋាភិបាលកម្ពុជា កម្ចាត់ការរីករាលដាលដ៏កាចសាហាវនៃការឆ្លងជម្ងឺកូវីដ ១៩ ឲ្យចាកផុតពីប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខផងចុះ៕



 


No comments:

Post a Comment

Pages