ខេត្តបណ្ឌលគីរី ជាក់ស្ដែង នៅល្ងាចថ្ងៃទី 26 ខែមិថុនា 2021 ក្រុមការងារបានធ្វើការផ្សព្វផ្សាយ អំពីសកម្មភាពក្រុមឈ្មួញ ដឹកជញ្ជូនឈើគ្រឿងប្រភេទ 2 និងឡានសាំយ៉ុងចេញពីឃុំស្រែឈូក ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី យោងតាមប្រភព ពីថៅកែឡានសាំយ៉ុងទាំងអស់នោះ និងសមត្ថកិច្ច អ ហ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ឲ្យក្រុមការងារដឹងនៅព្រឹកថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2021 ឲ្យដឹងថា រាល់ដែលក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញយ៉ាងរលូន ពីព្រៃការពារដែនជម្រកស្រុកកែវសីមា និងការពារគោលដៅនៅក្នុងស្រុកកែវសីមា គេបានបង់លុយទៅឲ្យលោកធន់រឿន ត្រូវជាងមេបញ្ជាការង រាជអាវុធហត្ថ ស្រុកកែវសីមាអស់ហើយ មិនត្រឹមតែប៉ុណ្ណោះ ទៀតបានបង់លុយតាមរយៈលោកធន់រឿន បានកាន់កញ្ចប់ឲ្យលោកឃឿនសុខណា ត្រូវជាអភិបាលរងស្រុកកែវសីមាផង រាល់សកម្មភាពដឹកជញ្ជូនឈើ ចេញពីស្រុកកែវសីមា បើមានក្រុមឈ្មួញណាឬមួយម្ចាស់ឡានសាំយ៉ុង តេប្រាប់ ទៅលោកធន់រឿន និងលោកហឿនសុខណា ឬមួយក៏មិនបានបង់លុយឲ្យអ្នកទាំងពីរដូចខាងលើនេះ ប្រាកដជាលោកធន់រឿន ត្រូវមេបញ្ជាការរងរាជអាវុធហត្ថស្រុកកែវសីមា រាយការណ៍ទៅលោកឃឿនសុខណា ឲ្យធ្វើការបង្ក្រាប រថយន្តភ្លាមៗតែម្ដង ។
យោងតាមប្រភពពីប្រជាពលរដ្ឋ និងក្រុមឈ្មួញជាច្រើននាក់ រួមទាំងសមត្ថកិច្ចសុំមិនចេញឈ្មោះនៅក្នុងស្រុកកែវសីមា បានលើកឡើងចំចំថា សព្វថ្ងៃនេះ លោកប៉ៃលិន ត្រូវជាមេបញ្ជាការរាជអាវុធហត្ថស្រុកកែវសីមា បានដាក់លោកធន់រឿន ត្រូវជាប្រធានទិស នៅក្នុងឃុំស្រែឈូក ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឲ្យធ្វើការបង្ក្រាប ផ្ទុយទៅវិញលោកធន់រឿន មិនធ្វើការបង្ក្រាបនោះទេ បានត្រឹមតែយកលុយ ពីក្រុមឡានសាំមយ៉ុង ដឹកជញ្ជូនឈើរៀងរាល់យប់ទៅវិញ មិនត្រឹមតែប៉ុណ្ណោះ លោកធន់រឿនសព្វថ្ងៃនេះ កាន់កញ្ចប់ឲ្យលោកឃឿនសុខណា ត្រូវជាអភិបាលរងស្រុកកែវសីមា ផងដែរ ដូច្នេះហើយប្រជាពលរដ្ឋ នឹងក្រុមឈ្មួញដឹកជញ្ជូនឈើ មានការរអ៊ូរទាំជាខ្លាំងថា សព្វថ្ងៃនេះបើមិនប្រាប់អ្នកទាំងពីរដូចខាងលើទី ប្រាកដគឺចាប់រឹបសាំយ៉ុង យកទៅដាក់ស្នាក់ការបរិស្ថានឲ្យកសាងសំណុំរឿង តាមសន្តិវិធីព្រៃឈើ ប៉ុន្តែបើក្រុមឈ្មួញណា បានបង់លុយដាក់ឲ្យលោកធន់រឿន និងលោកឃឿនសុខណា ប្រាកដជាក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញពីស្រុកកែវសីមាបានយ៉ាងរលូន ពុំមានឧបសគ្គអ្វីនោះទេ។
No comments:
Post a Comment