ខេត្តមណ្ឌលគិរី នៅថ្ងៃទី 30 ខែសីហាឆ្នាំ 2021 ក្រោមការសំណូមពររបស់នាក់ស្រីឡាច ភ្លើល មកអង្គភាពសារព័ត៌មានបណ្ដាញព័ត៌មានថ្មី N3 ហេីយក្រុមការងារបណ្ដាញព័ត៌មានថ្មីយើងខ្ញុំបានចុះផ្តិតរូបភាពលេីទំនាស់ដីចំការទំហំ ៧០០ម៉ែត្រ គុណនឹង ១០០០ម៉ែត្រ ជាដីកម្មសិទ្ធិរបស់ឈ្មោះ ឡាច ព្លើល ហៅ ឡាច ស៊ីថា ជនជាតិដើមភាគតិច (ព្នង) បានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ ១៩៨៨ មកម្លេះ ប៉ុន្តែត្រូវបានឈ្មោះ ទន់ សៀង ឌី ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានក្លែងបន្លំឯកសារ ដើម្បីលក់ជាបន្តបន្ទាប់ទៅឱ្យលោកវីរៈសេនីយ៍ឯក សុផាត សេរីវុទ្ធី អង្គភាពទីចាត់ការការងារព្រំដែនអគ្គបញ្ជាការហើយលោកវីរៈសេនីយ៍ឯក សុផាត សេរីវុទ្ធី តែងតែគម្រាមដល់ឈ្មោះ ឡាច ព្លើល និងឈ្មោះ អ៊ុន គា ត្រូវជាកូនប្រសារ និងថែមទាំងប្តឹងម្ចាស់ដីស្របច្បាប់ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កន្លងមកផងដែរ ។
ហើយក្រុមការងារបណ្ដាញព័ត៌មានថ្មីយើងខ្ញុំបានទទួលឯកសារបែកធ្លាយពីប្រជាជនរងគ្រោះជាច្រើននាក់ផ្សេងៗទៀត (សុំមិនបញ្ចេញឈ្មោះ) ដែលពួកគាត់រស់នៅក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ៖ លោក អើត ប៊ុន្នី មេឃុំដាក់ដាំ និងមេភូមិ បានឃុបឃិតគ្នាចុះហត្ថលេខា (មុន) លើឯកសារ (ពាក្យស្នើសុំកាន់កាប់ដីធ្លី) ជាច្រើនម៉ឺនពាន់សន្លឹក ទុកសម្រាប់ ក្លែងបន្លំយកដីប្រជាជន និងយកដីរដ្ឋ ត្រៀមរៀបចំដីទុកលក់ឱ្យក្រុមឈ្មួញ ផ្សេងៗ ដែលប្រជាជនរស់នៅទីនោះបានត្រឹមតែទឹកភ្នែក និងមិនអាចតវ៉ាអ្វីបានតាមផ្លូវច្បាប់ឡើយ ។
លេីករណីនេះ ក្រុមការងារបណ្ដាញព័ត៌មានថ្មីយេីងខ្ញុំនិងបន្តតាមដាន សិក្សាស្រាវជ្រាវបន្ថែមលើឯកសារពាក់ព័ន្ធវិវាទដីធ្លី ដើម្បីស្វែងរកការពិតនិងធ្វើការផ្សព្វផ្សាយឲ្យដឹងដល់ប្រមុខថ្នាក់ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជ្រាបជាព័ត៌មាន និងមានវិធានការដាក់ទោសទណ្ឌទៅលើមន្ត្រីខិលខូចមួយចំនួន និងផ្តល់យុត្តិធម៌ដោះស្រាយដីធ្លីជូនប្រជាជន បានកាន់កាប់វិញ ហើយកន្លងមកពាក់ព័ន្ធការដោះស្រាយទំនាស់ដីធ្លី ស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ រវាងនាក់ស្រី ឡាច ព្លើល និងឈ្មោះ ទន់ សៀងឌី និងឈ្មោះ សុផាត សេរីវុទ្ធី គឺការរាយការណ៍ មិនទាន់មានភាពសុក្រិតត្រឹមត្រូវ និងយុត្តិធម៌នៅឡើយទេ ជារបាយការណ៍ភូតកុហក់ខ្លះៗច្រើនជាង ដោយសារការប្រជុំដោះស្រាយម្តងៗ លោកវរសេនីយ៍ឯក សុផាត សេរីវុទ្ធី អង្គភាពទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ មិនដែលមានវត្តមាន ឬមកចូលរួមការដោះស្រាយជាមួយគ្នា នៅសាលាស្រុកអូររាំងម្តងណាឡើយ (នេះបើតាមការអះអាងរបស់ឈ្មោះ ឡាច ព្លើល) និងបូករួមឯកសារទិញលក់ និងឯកសារផ្ទេរសិទ្ធិដីធ្លី ហើយក៏មានការចុះហត្ថលេខា លើឯកសារកន្លងមកខាងលើនេះ តេីលោកអភិបាលស្រុកអូររាំង លោក សៀក មិនី មានបានដឹងរឿងនេះដែរឬទេ ។
រាល់ជុំវិញធ្វើការផ្សព្វផ្សាយរឿងខាងលេីនេះក្រុមការងារយើងខ្ញុំពុំទាន់សុំធ្វើការបំភ្លឺពីភាគីម្ខាងទៀតបាននោះទេដោយសារគ្មានលេខទូរស័ព្ទ។
No comments:
Post a Comment