ពិតជាខ្លាំងមែនហ៊ានយករថយន្ដ ស្លាកលេខខេមរភូមិន្ទ ធើ្វការដឹកជញ្ជូនឈើកែច្នៃអត់ច្បាប់ យ៉ាងសេរី មន្ដ្រីជំនាញពាក់ព័ន្ធគ្មានចំណាត់ការបង្ក្រាប - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, August 13, 2021

ពិតជាខ្លាំងមែនហ៊ានយករថយន្ដ ស្លាកលេខខេមរភូមិន្ទ ធើ្វការដឹកជញ្ជូនឈើកែច្នៃអត់ច្បាប់ យ៉ាងសេរី មន្ដ្រីជំនាញពាក់ព័ន្ធគ្មានចំណាត់ការបង្ក្រាប

ខេត្តឧត្តរមានជ័យៈ នៅថ្ងៃ សុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០ ថ្ងៃ រថយន្ត ត្រេអុី មួយគ្រឿង ពាក់ស្លាកលេខ(ខេមរភូមិន្ទ02 2-9764)បានធើ្វសកម្មភាពដឹកជញ្ជូនឈើកែច្នៃអត់ច្បាប់ ចេញពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យ៉ាងសកម្មជារៀងរាល់ថ្ងៃដោយរលូនគ្មានការរំខានពីសមត្ថកិច្ចនិងមន្ដ្រីជំនាញណាសោះ

ជាក់ស្តែងរថយន្តមួយគ្រឿងខាងលើនេះតែងតែប្រព្រឹត្តសកម្មភាពដឹកជញ្ជូនឈើកែច្នៃជារៀងរាល់ថ្ងៃ ចេញពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយពុំដែលឃើញមានមន្ដ្រីជំនាញពាក់ព័ន្ធណាធ្វើការចាប់បង្រា្កបឡើយ។

ប្រជាពលរដ្ឋមានការហួសចិត្តនិងរិះគន់យ៉ាងខ្លាំង មិនគួរណាហ៊ានយករថយន្តអង្គភាពសម្រាប់បម្រើរដ្ឋ យកទៅរកស៊ីដឹកឈើបំផ្លាញធនធានធម្មជាតិដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនអញ្ចឹងសោះ ហើយប្រជាពលរដ្ឋក៏មិនហ៊ានបន្ទោសមន្ដ្រីជំនាញនៅតាមមូលដ្ឋានថា អសមត្ថភាពមិនបង្ក្រាបរថយន្តមួយគ្រឿងនេះដែរ ព្រោះបុគ្គលរូបនេះហ៊ានយករថយន្តត្រេអុីពាក់ស្លាកលេខ ខេមរភូមិន្ទធ្វើការដឹកជញ្ជូនបទល្មើសព្រៃឈើប៉ុណ្ណោះទៅហើយ ក៏មិនមែនធម្មតាដែរ បើមិនមានខ្នងខ្សែធំ ក៏មានអ្នកមានអំណាចនៅពីក្រោយខ្នងចាំជួយការពារដែរ។

ប្រជាពលរដ្ឋសូមអំពាវនាវទៅដល់មន្ដ្រីជំនាញថ្នាក់ជាតិគ្រប់ជាន់ថ្នាក់ទាំងអស់ សូមមេត្តាជួយចុះអន្ដរាគមន៍បង្ក្រាបរថយន្តដឹកឈើកែច្នៃ ពណ៌ត្រេអុីពាក់ស្លាកលេខ ខេមរភូមិន្ទមួយគ្រឿងនេះផង បើពឹងលើមន្ដ្រីជំនាញថ្នាក់ក្រោមគឺមិនហ៊ានបង្ក្រាបទេ៕




 

No comments:

Post a Comment

Pages