ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រាចបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង។
ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថា៖ មានការលួចប្រមូលផ្តុំលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ស្ថិតនៅភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច សហការជាមួយកម្លាំងមូលដ្ឋាន បានចុះបង្ក្រាបដល់ទីតាំងនោះភ្លាម និងដកហូតបានវត្ថុតាងមួយចំនួនចំណែកឯមនុស្សបានរត់រួចអស់សម្ភារៈដែលបង្រ្កាបបានរួមមាន៖
មាន់ និងម៉ូតូមួយចំនួន។
ដោយទីតាំងមិនអំណោយផលហើយនៅក្នុងព្រៃកណ្ដាលវាលស្រែទៀតនោះ ធ្វើឱ្យសមត្ថកិច្ចយើងពិបាកក្នុងការព័ទ្ធចាប់ ចាប់បានតែវត្ថុតាង ចំណែកអ្នកលេងល្បែងស៊ីសងបានរត់ចូលព្រៃអស់ ៕
No comments:
Post a Comment