អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងប្រធាននាយកដ្ឋានលិខិតឆ្លងដែន - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, August 29, 2021

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងប្រធាននាយកដ្ឋានលិខិតឆ្លងដែន

សាលប្រជុំនាយកដ្ឋានលិខិតឆ្លងដែន៖ នៅព្រឹកថ្ងៃចន្ទទី៣០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ 


ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានសាខាលិខិតឆ្លងដែនរាជធានី-ខេត្ត ព្រមទាំងលោកនាយការិយាល័យ ចំណុះនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនផងដែល៕


ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម






 

No comments:

Post a Comment

Pages