មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក ប្រធានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលទីតាំងអគារ សម្រាប់ត្រៀមកន្លែងសម្រាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។
ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសម្អាតនៅក្នុង និងក្រៅបរិវេណអគារ និងរៀបចំជួសជុល និងកែលម្អអគារ ជាពិសេស ត្រូវរៀបចំប្រពន្ធទឹក ភ្លើង និងសម្ភារប្រើប្រាស់ ឲ្យបានគ្រប់គ្រាន់ផងដែរ។
បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩៕
No comments:
Post a Comment