ដូចពាក្យចាស់លោកពោលថា លោកជាសុផល នាយផ្នែករដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ទៅឈរជើងនៅទីណា ព្រៃឈើទីនោះ ពិតជារលាយហិនហោចអស់ហើយ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, August 6, 2021

ដូចពាក្យចាស់លោកពោលថា លោកជាសុផល នាយផ្នែករដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ទៅឈរជើងនៅទីណា ព្រៃឈើទីនោះ ពិតជារលាយហិនហោចអស់ហើយ

 ផ្សាយចេញ ថ្ងៃទី 7 ខែសីហា ឆ្នាំ 2021 ស្រុកត្រពាំងប្រាសាទ


ខេត្តឧត្ដរមានជ័យ ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមនៃគណៈអភិបាលខេត្តឧត្តរមានជ័យនិងឯកឧត្តមមេបញ្ជាការរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ជួយមានវិធានការក្នុងការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកត្រពាំងប្រាសាទផង ជាក់ស្ដែង ថ្ងៃទី 7 ខែសីហា ឆ្នាំ 2021 ក្រុមការងារអ្នកសារព័ត៌មាន បានចុះផ្តិតយករូបភាព នៅត្រង់ចំណុចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ រោងចក្រសិប្បកម្មកែច្នៃនិងក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញពីព្រៃដែនជម្រក ត្រពាំងប្រាសាទ និងព្រៃការពាររបស់រដ្ឋបាលព្រៃឈើ មិនមានសមត្ថកិច្ច ឬជំនាញ ពិសេសជាងគេគឺលោកជាសុផល និងមេបញ្ជាការរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ មធ្វើការបង្ក្រាប រាល់ជុំវិញបទល្មើសព្រៃឈើខុសច្បាប់ នោះលោកជាសុផល បានត្រឹមតែឆ្លើយ ថា សុទ្ធតែប្រជាពលរដ្ឋទេធ្វើនេះ ព្រោះឥឡូវ សម័យកូវីតផង

មហាជននៅស្រុកត្រពាំងប្រាសាទបានដាក់សំណួរសួរទៅលោកជាសុផលនិងលោកមេបញ្ជាការរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ថាអស់លោកដែលស្តាប់បទបញ្ជា របស់គណៈបញ្ជាការខេត្តដែរឬទេរាល់ពេលធ្វើការប្រជុំគណៈបញ្ជាការឯកឧត្តមនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ តែងតែជំរុញឲ្យមន្ត្រីនៅក្រោមឱវាទ ឬតាមបណ្ដាស្រុកផ្សេងៗនៅក្នុងខេត្តឧត្ដរមានជ័យ ត្រូវតែធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ ឲ្យខានទាល់តែបានចំណែកមន្ត្រីសមត្ថកិច្ច និងលោកអភិបាលស្រុកនៃគណៈអភិបាលស្រុកត្រពាំងប្រាសាទនិងមន្ត្រីក្រោមឱវាទស្រុកត្រពាំងប្រាសាទ មិនមានវិធានការធ្វើការបង្ក្រាបនោះទេ ទោះបីកន្លងមក គណៈកម្មការថ្នាក់ជាតិ ធ្វើការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសព្រៃឈើ មានការជំរុញនិងដាក់បទបញ្ជាទៅលើថ្នាក់ខេត្តតាមបណ្ដាស្រុកផ្សេងៗក៏ដោយប៉ុន្តែមន្ត្រីទាំងអស់នេះ មិនដែលយកត្រចៀកស្ដាប់ឬភ្នែកមើលឯកសារនោះទេ ជាចុងក្រោយ ប្រជាពលរដ្ឋសុំសំណូមពរ មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ជួយមានវិធានការ ទៅលើមន្ត្រីឬសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យនេះផងចុះ ។








 


No comments:

Post a Comment

Pages