អាជ្ញាធរភូមិពោធិ៍ពីរ ឃុំបារាយណ៍បានរារាំងមិនឲ្យម្ចាស់កម្មសិទ្ធិសាងសង់លំនៅដ្ឋានរបស់គាត់ដោយចោទថាៈ ប្រជាពលរដ្ឋនោះសាងសង់រំលោភលើដីចំណីអូរ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, August 22, 2021

អាជ្ញាធរភូមិពោធិ៍ពីរ ឃុំបារាយណ៍បានរារាំងមិនឲ្យម្ចាស់កម្មសិទ្ធិសាងសង់លំនៅដ្ឋានរបស់គាត់ដោយចោទថាៈ ប្រជាពលរដ្ឋនោះសាងសង់រំលោភលើដីចំណីអូរ

ខេត្តកំពង់ធំះលោកជឹម សៅ ភេទប្រុសអាយុ៥៤ឆ្នាំមុខរបរកសិករ និងប្រពន្ធឈ្មោះវ៉ា ពន រស់នៅភូមិពោធិ៍ពីឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ តាមការរាបរាប់របសលោកជឹម សៅ និងប្រពន្ធបានឲ្យដឹងថាៈឪពុករបសលោកបានចែកកូនៗចំនួន៥នាក់

១-ឈ្មោះជឹម សៅ 

២-ជឹម អែត ភេទស្រី

៣-ជឹម លីតភេទស្រី

៤-ជឹម ភ័សភេទប្រុស និងប្អូនស្រីឈ្មោះជឹម លីន ដែលមានសតិមិនគ្រប់មកពីម៉ាឡេសីរស់នៅជាមួយជឹម សៅ។


នៅឆ្នាំ២០២០ដោយមានក្រុមការងារក្រសួងនគររូបនីយកម្មបានចុះសហការជាមួយថ្នាកខេត្តវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក្រោយមកខ្ញុំបាទនាងខ្ញុំបានទទួលបានសិទ្ធកាន់កាប់ក្បាលដីលេខ២៩៩.ទំហំ៧៦៥ម៉ែត្រការ៉េក្រោយមកទៀតឈ្មោះវ៉ា ពន បានទៅជម្រាបមេភូមិពោធិ៍ពីសុំសង់ខ្ទមនៅលើដីដែលមានសិទ្ធកាន់កាប់ខាងលើ មេភូមិឆ្លើយតបធ្វើអីធ្វើទៅកុំថាមេភូមិឲ្យធ្វើ លុះព្រឹកនៅថ្ងៃទី២ខែសីហាឆ្នាំ២០២១ ក៍មានការារាំងពីរភាគីម្ខាងឈ្មោះទូច ប៊ុនលី ជាមេភូមិពោធិ៍ពី និងឈ្មោះសាំ សុធារា សមាជិកភូមិទៅវិញ។


តាមការបកស្រាយពីលោកទូច ប៊ុនលីមេភូមិពោធិ៍ពី ពិតជាលោកបានហាមឃាត់សូមកំអាលឈូសឆាយកាប់គាស់នៅកន្លែងនេះ អីចាំដោះស្រាយគ្នាសិន បើច្បាប់គាត់ឲ្យខាងណាឈ្នះ ក៍យកទៅមិនដាច់ខាតទេ លោកបន្តពាក្យថាមិនទទួលស្គាល់ហត្ថលេខាសូរិយោលដី គឺមិនមានទេ ហើយលោកមិនឲ្យឈ្មោះជឹម សៅ និងប្រពន្ធកុំធ្វើអ្វី១នៅលើដីនេះ បានឡើយពីព្រោះដីចំណីអូរ 

សូមបញ្ជាក់ថានៅឆ្នាំ២០០៥ ឪពុករបស់ជឹម សៅបានឲ្យដីចំនួន២ម*បណ្តោយ១៤មសំរាប់ធ្វើសាលាឆទាន តែចាក់បានគ្រឹះនិងសរសរចំនួន៩ដើមទេ រហូតដល់បច្ចប្បន្ន លោកមេភូមិពោធិ៍ពីបានបន្តថា មន្ត្រីជំនាញវាស់វែងខុសច្បាប់ ពេលលោកទៅវាស់ជាមួយផ្សេង ដល់ពេលចេញប័ណ្ណផ្សឹង លោកបានតវ៉ាជាង៤០ប័ណមិនឲ្យចេញ។


តាមការបកស្រាយពីលោកធូ សេងមេឃុំបារាយបានឲ្យដឹងថាៈឈ្មោះជឹម សៅនិងប្រពន្ធពិតជាមានប័ណ្ណកម្មសិទ្ធកាន់កាប់ម៉ែន តែរឿងរ៉ាវពីមុនលោកមិនដឹងទេ នៅថ្ងៃទី០៣ខែឆ្នាំដដែល លោកក៍បានហៅមេភូមិពោធិ៍ពី ចាស់ទុំចំ០៩នាក់និងក្រុមគ្រួសាលោកសៅ ដែលមានលិខិចុះបញ្ជីក្បាលដីលេខ២៩៩ .ទំហំ ៧៦៥ មែត្រការ៉េ ចុះថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ ២០២០ ហត្ថលេខាដោយលោក អឹុម សុឌីណា ប្រធានមន្ទីរសូរិយោដីខេត្តកំពង់ធំ មកប្រជុំដោះស្រាយតែមិនត្រូវរ៉ូវគ្នា លោកបន្តថាចុះគេចេញសេចក្តីប្រកាសដាក់កាត៍វ៉ារយៈពេលកន្លៈខែម្តេចមិនត៍វ៉ា មកដល់ពេលនេះរយៈជិត១ឆ្នាំហើយ លោកបន្តថា មេភូមិពោធិ៍ពីឆ្លើយមិនដឹង លោកក៍បញ្ចប់ការវែកញ៉ែកត្រឹមប៉ុណ្ណឹង។


តាមការបកស្រាយពីលោកអុឹម សុឌីណាប្រធានមន្ទីរនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ធំបានឲ្យដឹងថា លោកក៏បាន

ទទួលព័ត៌មាននេះដែរ ការងារនឹងលោកបានប្រាប់អ្នកមកសួរនាំលោក លោកឲ្យសួរនាំទៅអាជ្ញាធរភូមិសិន ហេតុអី្វបានមិនឲ្យសាងសង់នៅលើដីនេះ លោកបន្ត ធម្មតាមានប្លង់កាន់កាប់ត្រូវតែមានសិទ្ធិចាត់ចែងហើយ អាជ្ញាធរជំទាស់នីតិវិធីសូរិយោដីត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការបាន លោកបន្តថា ប្រហែលមានចំណុចភាន់ច្រឡំណាមួយហើយមើលទៅ

លោកមិនចង់ឲ្យវែងឆ្ងាយអោយទៅដោះយស្រាយជាមួយភូមិសិនទៅ បើដោះមិនចេញទេ សូមឲ្យម្ចាស់ដីដាក់ពាក្យបណ្តឹងចូលមកមន្ទីរ លោកនឹងចាត់ខាងមន្ទីរចុះដោះស្រាយជូន។


លោកជឹម សៅ សូមគោរពជូនសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសឯកឧត្តមអភិបាលខេត្តកំពង់ធំ មេត្តាជួយដោះស្រាយដីធ្លីដែលខ្ញុំបាទនាងខ្ញុំជាប្រជាពលរដ្ឋក្រីក្រនិងមានប័ណ្ណក្រីក្រនិងលិខិតកាន់កាប់ចុះបញ្ជីក្បាលដីត្រឹមត្រូវ ដោយផ្អែកទៅលើសេចក្តីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីតាមតម្រូវការ៕





 

No comments:

Post a Comment

Pages