អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, August 17, 2021

អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

ថ្ងៃអង្គារទី១៧ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងឯកឧត្តម កាយ សំរួម ប្រធាមក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ"រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" នៅទីធ្លាសួនច្បារមុខសាលាខេត្តកោះកុង រួចដង្ហែរក្បួនចេញពីសាលាខេត្ត ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ និងបន្តដង្ហែរជុំវិញផ្សារដងទង់ បញ្ចប់យុទ្ធនាការនៅមុខសាលាខេត្តកោះកុង។


គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង សូម អំពាវនាវ និងស្នើសុំដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ នឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងពេលកន្លងមកនេះ សូមមានការប្រុងប្រយ័ត្នធ្វើចត្តាឡីស័កឱ្យបាន ត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច។


រដ្ឋបាលខេត្តបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាពឱ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាល ដែលខេត្តកោះកុងតម្រូវឱ្យមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕







 

No comments:

Post a Comment

Pages