ថ្នាក់ដឹកនាំខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១២២គ្រួសារ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, August 10, 2021

ថ្នាក់ដឹកនាំខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១២២គ្រួសារ

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមានការចូលរួមពីអភិបាល អភិបាលរងស្រុក និងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២២គ្រួសារ រស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។


លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពភូមិសាស្ត្រ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ដោយឡែកសម្រាប់ឃុំផ្លូវទូក មានចម្ងាយប្រមាណ៣៦គីឡូម៉ែតពីទីរួមស្រុក មានផ្ទៃដីសរុប ២០៦៦៥ ហិតតា ចែកចេញជា ០៣ភូមិធំ មាន០២ផ្នែកខាងក្នុងមានចំនួន០៣ភូមិ និងខាងក្រៅជាប់ជាមួយទឹកដីឃុំប្រឡាយមាស មានចំនួន ០៣ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ៣៩៦៣នាក់ ស្រី ២២៩នាក់ ស្មើនឹង ៩៨៣គ្រួសារ ដោយពឹងផ្អែកលើមុខរបរកសិកម្ម និងនេសាទ។


មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ កែ ច័ន្ទមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់ទីកន្លែង និង គ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  និងលោកជំទាវ កែ ច័ន្ទមុនី បានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនិងទាំងនយោបាយ និងការទូត។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ កែ ច័ន្ទមុនីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាពធ្វើអនាម័យជាប់ជាប្រចាំដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច និងជាពិសេសត្រូវចូលរួមការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការរបស់ ក្រសួងសុខាភិបាលនិងអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។ 


នៅក្នុងឱកាសចុះសួរសុខទុកនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ កែ ច័ន្ទមុនី បានផ្តល់ជូននូវអំពូលប្រើពន្លឺព្រះអាទិត្យសម្រាប់ដាក់បំភ្លឺតាមដងផ្លូវចំនួន១០០ដើម សាលារៀន០១ខ្នង និងចែកអំណោយដល់ប្រជាពលរដ្ឋទាំង១២២គ្រួសារ ដោយ០១គ្រួសារៗទទួលបានអង្ករចំនួន២៥គ.ក្រ មីជាតិ០១កេស ត្រីខ១០កំប៉ុង ទឹកផ្លែឈើ០៦ដប និងម៉ាស់០១ប្រអប់ផងដែរ៕







 

No comments:

Post a Comment

Pages