ភ្នំពេញ៖ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១ នៅចំណុចក្រោមបង្គោលភ្លើង ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសរងគ្រោះឈ្មោះញូង លិន អាយុ២៥ឆ្នាំ ជាកម្មករសំណង់ មានលំនៅ ភូមិ អង្គរបាន ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
តាមព័ត៌មានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ មុនពេលមានការភ្ញាក់ផ្អើល សន្តិសុខបុរីម្នាក់ក៍បានជិះម៉ូតូមើលក្នុងភូមិ សាស្ត្ររបស់ខ្លួន ស្រាប់តែប្រទះឃើញបុរសម្នាក់បាត់បង់ជីវិតនៅក្រោមបង្គោលភ្លើង និងមានខ្សែភ្លើងរាយសម្រាប់ឆក់ត្រីនៅស្រះក្បែរនោះ។ បន្ទាប់ពីប្រទះឃើញហេតុការណ៍បែបនេះ ក៍បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។
តាមការបំភ្លឺពីពីបងប្អូន បានអោយសមត្ថកិច្ចដឹងថា បុរសរូបនោះធ្លាប់ជាកម្មករសំណង់នៅក្បែរកន្លែងកើតហេតុ និងធ្លាប់ បានតភ្លើង ឆក់ត្រីនៅក្នុងបុរីខាងលើនេះ។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះទៅត្រួតពិនិត្យ ហើយបញ្ជាក់ថា បុរសរូបនោះ ត្រូវចរន្តអគ្គីសនីឆក់ធ្លាក់ពីលើបង្គោលភ្លើង បណ្តាលឱ្យបាត់បង់ជីវិត ។ សមត្ថកិច្ចបានសន្និដ្ឋានថា មុនពេលកើតហេតុ បុរសរូបនោះរៀបចំរាយខ្សែភ្លើងដើម្បីឆក់ត្រីនៅស្រះទឹកក្បែរនោះ ហើយឡើងលើបង្គោលភ្លើងយកកាំបិតចិតខ្សែភ្លើង ដើម្បីថ្ពក់ក៍ត្រូវចរន្តអគ្គីសនីឆក់ធ្លាក់ស្លាប់តែម្តង។
ក្រោយពីពិនិត្យរួច ស.ពបុរសរងគ្រោះត្រូវបាននគរបាលប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
No comments:
Post a Comment