ខេត្តក្រចេះ នៅយប់ថ្ងៃទី 31 ឈានចូលថ្ងៃទី 1 ខែ 8 ឆ្នាំ 2021 1:30 មេឈ្មួញដឹកជញ្ជូនឈើ ពីរនាក់ប្ដីប្រពន្ធ បានអោយស្គាល់ឈ្មោះ ហៅថា ចែស្រី កំពុងតែសកម្មនិងដឹកជញ្ជូនឈើ ចេញពីចំណុចផ្លូវភូមិរលួស ស្រុកសំបូរ ឆ្លងកាត់តាមក្រុងក្រចេះ ឆ្ពោះយកទៅលក់ឲ្យឈ្មួញ ឈ្មោះលោកចាន់ បច្ចុប្បន្នបើកឃ្លាំង នៅចំណុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។
យោងតាមប្រភព ពីសមត្ថកិច្ច សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យក្រុមការងារដឹងថា ចែស្រីជាមេខ្លោងដឹកជញ្ជូនឈើ ចេញពីចំណុចភូមិរលួស ស្រុកសំបូរ ខេត្តក្រចេះនេះ មិនមែនទើបតែដឹកក្នុងមួយថ្ងៃទេ គន្លងមកចែស្រីនេះ បានដឹកជញ្ជូនឈើចេញពីចំណុចខាងលើ មានឡានសាំយ៉ុងមួយគ្រឿង ពណ៌ស នឹងរម៉កម៉ូតូ 2 គ្រឿងទៀត ដែលកំពុងតែសកម្មនិងដឹកជញ្ជូនឈើ ចេញពីចំណុចភូមិឃុំដូចខាងលើ យកទៅលក់នៅ ភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង រៀងរាល់យប់តែម្ដង ។
ប្រជាពលរដ្ឋបានរិះគន់ទៅសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តក្រចេះថា សព្វថ្ងៃនេះ សមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាប ដល់មេឈ្មួញដុះស្លែ មានឈ្មោះដូចខាងលើ នេះទេ ពួកគាត់ ដាក់ការសង្ស័យ ប្រហែលជា មេឈ្មួញនេះបានឱ្យលេខកូដ បង់ខែអស់រួចទៅហើយ មិនត្រឹមតែប៉ុណ្ណោះ មេឈ្មួញដុះស្លែជើងខ្លាំងពីរនាក់ប្ដីប្រពន្ធនេះ គន្លងមកសមត្ថកិច្ច ធ្វើការបង្ក្រាបរឹបអូសឡានសាំយ៉ុង យកទៅប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ មិនបានមួយចម្អិនកំពឹសផង ស្រាប់តែឃើញដោះលែងឡាននោះ យកមកឱ្យមេឈ្មួញ ដឹកជញ្ជូនឈើទៅវិញ នេះហើយមហាជនដាក់សំណួរសួរថា បើចាប់ បទល្មើសព្រៃឈើ មិនបានមួយចម្អិនកំពឹសផងគឺចាប់ឲ្យល្អមើលតែប៉ុណ្ណោះ ។
ជាចុងក្រោយ ប្រជាពលរដ្ឋ សូមសំណូមពរដល់ថ្នាក់ដឹកនាំនៅក្នុងខេត្តក្រចេះ ជួយត្រួតពិនិត្យ ទៅលើមន្ត្រីក្រោមឱវាទរបស់ អាជ្ញាធរខេត្ត ដែលកំពុងដាក់ឈរជើងតាមដងផ្លូវ ឱ្យបង្ក្រាបបទល្មើសព្រៃឈើ នេះផង។
ព្រោះផ្ទុយទៅវិញ រាល់ការដាក់កម្លាំងទៅបង្ក្រាបបទល្មើសព្រៃឈើនោះ ប្រៀបធៀបសាបដូចទឹកទន្លេ អញ្ចឹងគន្លងមក ឯកឧត្តមនៃគណៈអភិបាលខេត្តក្រចេះ បានដាក់បទបញ្ជាមន្ត្រីគ្រប់ជាន់ថ្នាក់ តាមបណ្ដាលស្រុក ឲ្យធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឱ្យខានទាល់តែបានប៉ុន្តែមើលទៅបទបញ្ជាឯកឧត្តមនៃគណៈអភិបាលខេត្តក្រចេះ មន្ត្រីទាំងអស់ យកចិត្តទុកដាក់ នឹងស្ដាប់បទបញ្ជានោះទេ ព្រោះពួកគេ តែងតែធ្វើឯកសារ ឬរាយការណ៍ ភូតកុហកថ្នាក់ខេត្ត រៀងរាល់ពេលប្រជុំគណៈបញ្ជាការ ឯកភាពខេត្តក្រចេះ ។
បើដូច្នេះ សូមអស់លោក មន្ត្រីពុករលួយដែល ឃុបឃិតជាមួយមេឈ្មួញ បើកភ្លើងខៀវ ឲ្យដឹកជញ្ជូនបទល្មើសព្រៃឈើបែបនេះទៅធ្វើស្រែវិញទៅ កុំឱ្យ ប្រជាពលរដ្ឋ និងមហាជននៅក្នុងខេត្តក្រចេះ ដាក់ការរិះគន់ នាំឱ្យខូចដល់ មន្ត្រីអនុវត្តច្បាប់ល្អ ។
No comments:
Post a Comment